កាលពីថ្ងៃទី ២៦ ដល់ ២៧ ខែកញ្ញា ឆ្នាំ ២០១៨ ក្រុមការងារ បច្ចេកទេស នាយកដ្ឋានសុខុមាលភាពជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បានចុះមកពិនិត្យគម្រោង “សមត្ថភាពជនពិការ” របស់អង្គការករុណាបាត់ដំបង នៅក្នុងខេត្តកំពង់ឆ្នាំង និងខេត្តបាត់ដំបង។សកម្មភាពសំខាន់ៗ ដែលក្រុមការងារបច្ចេកទេសរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បានត្រួតពិនិត្យ និងប្រឹក្សាយោបល់ទាំងនោះរួមមាន៖ ការចូលរួមកម្មវិធីផ្សព្វផ្សាយ ពីសិទ្ធិជនពិការនៅក្នុងសហគមន៍ ការចុះពិនិត្យក្នុងការផ្តល់សេវាដល់កុមារពិការសតិបញ្ញា ដែលទទួលសេវានៅតាមផ្ទះបានចំនួន៣គ្រួសារ ការត្រួតពិនិត្យមណ្ឌលស្តារលទ្ធភាពពលកម្ម បានចំនួន២មណ្ឌល ដែលអង្គការបាននឹងកំពុងអនុវត្ត។ September 26th to 27th, 2018, Government staffs of Welfare of person with Disabilities Department visited the SAM project’s activities of Karuna Battambang Organization which is located in Kampong Chhnang and Battambang Provinces. The main activities were visited and consulted by MoSAVY staffs such as the event to raise awareness on the rights of people with disabilities in the community, providing the services to 3 out of all beneficiaries who have received the services from Home Based Care program and checking 2 out of all Community Based Rehabilitation Centers that project has run.
0 Comments
Leave a Reply. |
AuthorKaruna Battambang is non profit organization which supports education project, disabilities project and community development project in selected provinces in western part of Cambodia. They need us |