• Home
  • about
  • Our Work
    • OPERATIONAL FOCUS
    • OBRUM PROJECT
    • ANATHA PROJECT
    • KARUNA EDUCATION CENTER
    • SAM / DISABILITIES PROJECT
    • COMMUNITY DEVELOPMENT PROJECT
  • Get Involved
  • Activities Videos
  • Blog-News
  • Contact
  • Donate Now
KARUNA BATTAMBANG - EVOLVE CHILDREN'S FUTURES WITH US

A journey together for better world

August 30th, 2018, 25 Karuna Battambang’s staff joined the 2nd Cambodia National Interfaith Forum on “Combating Human Trafficking” in KohPich, Phnom Penh. #KarunaBattambang #KBO

8/30/2018

0 Comments

 
នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ តំណាងក្រុមការងារករុណាបាត់ដំបងចំនួន២៥នាក់ បានអញ្ជើញចូលរួមកម្មវិធី «វេទិកា អន្តរសាសនាថ្នាក់ជាតិនៅកម្ពុជាលើកទី២ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស» នៅកោះពេជ្រ ទីក្រុងភ្នំពេញ។
August 30th, 2018, 25 Karuna Battambang’s staff joined the 2nd Cambodia National Interfaith Forum on “Combating Human Trafficking” in KohPich, Phnom Penh. #KarunaBattambang #KBO
0 Comments

Awarding day#Obrum Team of #KarunaBattambang

8/28/2018

0 Comments

 
ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ ក្រុមអប់រំនៃអង្គការករុណាបាត់ដំបង បានចែករង្វាន់ដល់សិស្សពូកែ នៅសាលាបឋមសិក្សា អូរដើមជ្រៃ ឃុំឆ្នាល់មាន់ ស្រុកកោះក្រឡ ខេត្តបាត់ដំបង។09 August 2018 OdoemChrei Elememtary Remote school, ChnalMun Commune, KosKroloh District, Battambang. Credit to: #Obrum Team of #KarunaBattambang
0 Comments

28 August 2018 Walking Campaign to raise the awareness on the Rights of People with Disabilities in the CommunityTopic: Disabilities are not a problem but a barrier in society.

8/28/2018

0 Comments

 
ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ យុទ្ធនាការដើរផ្សព្វផ្សាយពីសិទ្ធិជនពិការនៅក្នុងសហគមន៍
ប្រធានបទៈ “ពិការភាពមិនមែនជាបញ្ហារបស់យើងទេ អ្វីជែលជាបញ្ហានោះ គឺជាឧបសគ្គរារាំងដល់ពួកយើង”។
​

28 August 2018 Walking Campaign to raise the awareness on the Rights of People with Disabilities in the Community
Topic: Disabilities are not a problem but a barrier in society.

កំពង់ឆ្នាំង៖ យុទ្ធនាការផ្សព្វផ្សាយពីសិទ្ធជនពិការនៅតាមសហគមន៍ក្រោមប្រធានបទ « ពិការភាពមិនមែនជាបញ្ហារបស់ យើងនោះទេ អ្វីដែលជាបញ្ហានោះគឺឧបសគ្គដែលរារាំងពួកយើង » ត្រូវបានរៀបចំឡើងដោយអង្គការករុណាបាត់ដំបង នៅថ្ងៃ២៨ ខែសីហា ឆ្នាំ២០១៨នេះ នៅឃុំចក ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ក្រោមការជួយឧបត្ថម្ភពីមូលនិធិនៃប្រទេស អាល្លឺម៉ង់ និង ប្រទេសកូរ៉េ ដែលមានការចូលរួមពីប្រជាពលរដ្ឋមកពីឃុំចំនួន៩ នៅក្នុងស្រុកបរិបូរណ៍ ។
លោក ពៅ ឈាន ប្រធានគម្រោងនៃអង្គការករុណាបាត់ដំបង ប្រចាំនៅខេត្តកំពង់ឆ្នាំង បានអោយដឹងថា យុទ្ធនាការផ្សព្វផ្សាយ សិទ្ធជនពិការនៅក្នុងសហគមន៍ ដែលធ្វើឡើងក្រោមប្រធានបទ « ពិការភាពមិនមែនជាបញ្ហារបស់យើងនោះទេ អ្វីដែលជាបញ្ហា នោះគឺឧបសគ្គដែលរារាំងពួកយើង » នាពេលនេះ ដោយសារយើងមើលឃើញថា នៅតាមសហគមន៍ មួយចំនួនមិនទាន់បាន យល់ដឹងពីសិទ្ធជនពិការបានទូលំទូលាយនៅឡើយនោះទេ។
យុទ្ធនាការដែលធ្វើឡើងនាពេលនេះ គឺជាសកម្មភាពមួយក្នុង ចំណោមសកម្មភាពជាច្រើននៃគម្រោងសមត្ថភាពជនពិកា ដោយបង្កើនឱកាស អោយក្រុមជនពិការបានជួបជុំគ្នាជាមួយ អ្នកពាក់ព័ន្ធទាំងអស់ ដើម្បីបង្ហាញអំពីកង្វល់របស់ពួកគាត់នៅក្នុងសហគមន៍និងខ្លួនគាត់ផ្ទាល់ ហើយយុទ្ធនាការនេះ គឺចង់អោយអាជ្ញាធរមូលដ្ឋានបញ្ចូលនូវបញ្ហានិងតម្រូវការរបស់បងប្អូនជនពិការ ពិសេសេកុមារពិការសតិបញ្ញាចូលទៅក្នុង ផែនការអភិវឌ្ឍន៍នានា ក្នុងសហគមន៍របស់គាត់ ។
លោកទុំ ឈៀត ប្រធានអង្គការករុណបាត់ដំបងបានអោយដឹងថា អង្គការករុណាបាត់ដំបង គឺជាអង្គការមនុស្សធម៌ក្រៅរដ្ឋាភិបាល បង្កើតឡើងក្នុងអំឡុងឆ្នាំ២០១៦ ដែលមានស្ថាបនិកជាជនជាតិអេស្បាញ ។ មកដល់ពេលនេះ អង្គការករុណាបាត់ដំបង បានអនុវត្តលើគម្រោងចំនួន៣ គឺ គម្រោងសមត្ថភាពជនពិការ គំរោងអប់រំ(អនុវត្តនៅខេត្តបាត់ដំបង) និងគំរោងអភវិឌ្ឍសហគមន៍ ។ គំរោងទាំងនេះគឺបានជួយដល់ពលរដ្ឋពិការ កុមារ យុវជន យុវនារី អ្នកជំងឺងាយរងគ្រោះ និង រងគ្រោះមកពីបុព្វហេតុផ្សេងៗ និង គ្រួសាររបស់ពួកគេនៅក្នុង សហគមន៍ ។

លោក ទុំ ឈៀត បានអោយដឹងទៀតថា យុទ្ធនាការនាពេលនេះ គឺពិតជាមានសារៈសំខាន់ ទាំងជនពិការ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទូទៅ ដើម្បីអោយបានកាន់តែយល់ច្បាស់អំពីសិទ្ធសំខាន់របស់ជនពិការ និង រួមគ្នាលុបបំបាត់នូវការរើសអើង គ្រប់រូបភាពមកលើជនពិការដោយលើកទឹកចិត្តដល់ជនពិការ តាមរយៈការបណ្តុះបណ្តាលជំនាញ បច្ចេកទេស វិជ្ជាជីវៈ និង ផ្តល់ឱកាសអោយពួកគាត់បានចូលរៀនតាមសាលាផងដែរ ដើម្បីអោយជនពិការមានសិទ្ធពេញលេញរស់នៅក្នុងសង្គម ។
លោកស្រី មាស សាម៉េត អភិបាលរងស្រុកបរិបូរណ៍ បានសំដែងនូវការគាំទ្រនូវសកម្មភាពបេសកកម្ម របស់អង្គការករុណា បាត់ដំបង ដែលសកម្មភាពនេះគឺបានឆ្លើយតបនឹងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្នុការលុបបំបាត់នូវការរើសអើង មកលើជនពិការ និង បានផ្តល់ឱកាសដល់ជនពិការបានចូលរួមក្នុងការអភិវឌ្ឍន៍វិស័យនានាក្នុងសង្គមទៀតផង៕(អត្ថបទ៖ហ៊ឹង ចូច)
https://www.cnc.com.kh/detail/news/2055

0 Comments

Raising awareness of People with Disabilities Rights Campaign in Battambang Province under SAM-BTB project.

8/17/2018

0 Comments

 
ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ អង្គការករុណបាត់ដំបង បានប្រារព្វព្រឹត្តិការណ៍ផ្សព្វផ្សាយពីសិទ្ធិជនពិការនៅក្នុងសហគមន៍ ក្នុងភូមិអូស្រឡៅ ឃុំវត្គតាមឺម ស្រុកសង្កែ ខេត្តបាត់ដំបង។
17th July 2018 The Rights of People with Disabilities participate in Social works.
#KARUNA #BATTAMBANG #Phoum_Osrolao
#Khum_Vattamoem #Srok_Sangke.
0 Comments

    Author

    Karuna Battambang is non profit organization which supports education project, disabilities project and community development project in selected provinces in western part of Cambodia. 
    Follow Us on this blog for more news and events. 
    Supporting us, by just Click LIKE, SHARE, and Tweet US. 
    ​Thank you!

    Archives

    September 2020
    July 2020
    May 2020
    April 2020
    June 2019
    May 2019
    December 2018
    November 2018
    October 2018
    September 2018
    August 2018
    July 2018
    June 2018
    May 2018

    Categories

    All
    Central Office
    Community Development
    Disabilities Project
    Education Project
    Environment And Creation
    Outreach Project

    RSS Feed

    They need  us
TERMS AND CONDITIONS
All images and articles on this site are owned by Karuna Battambang Organization. ​Re-use of KBO images and articles without consent is prohibited.
© COPYRIGHT 2018.
ALL RIGHTS RESERVED.
CREATED BY: KBO MEDIA DESK
  • Home
  • about
  • Our Work
    • OPERATIONAL FOCUS
    • OBRUM PROJECT
    • ANATHA PROJECT
    • KARUNA EDUCATION CENTER
    • SAM / DISABILITIES PROJECT
    • COMMUNITY DEVELOPMENT PROJECT
  • Get Involved
  • Activities Videos
  • Blog-News
  • Contact
  • Donate Now