• Home
  • about
  • Our Work
    • OPERATIONAL FOCUS
    • OBRUM PROJECT
    • ANATHA PROJECT
    • KARUNA EDUCATION CENTER
    • SAM / DISABILITIES PROJECT
    • COMMUNITY DEVELOPMENT PROJECT
  • Get Involved
  • Activities Videos
  • Blog-News
  • Contact
  • Donate Now
KARUNA BATTAMBANG - EVOLVE CHILDREN'S FUTURES WITH US

A journey together for better world

Kompong Chnang: WALKING CAMPAIGN TO RAISE THE AWARENESS ON THE RIGHTS OF PEOPLE WITH DISABILITIES IN THE COMMUNITY

6/27/2019

1 Comment

 
ព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ អង្គការករុណាបាត់ដំបងបានរៀបចំយុទ្ធនាការផ្សព្វផ្សាយពីសិទ្ធិជនមានពិការភាពនៅក្នុងសហគមន៍ លើកទី៣ លើប្រធានបទ
"ពិការភាព មិនមែនជាបញ្ហាទេ អ្វីដែលជាបញ្ហានោះគឺ ឧបសគ្គរារាំងនៅក្នុងសង្គម" ក្រោមអធិបតី ឯ.ឧ សែម សុខា រដ្ឋលេខាធិការដ្ឋានក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ព្រមទាំងលោកអភិបាល គីគេ ហ្វីហ្គារេដូ ជាប្រធានក្រុមប្រឹក្សានៃអង្គការករុណាបាត់ដំបង និងជាអភិបាលនៃព្រះសហគមន៍ កាតូលិកភូមិភាគបាត់ដំបង។ ក្នុងនោះ ដែលមានអ្នកចូលរួមសរុប ៤២១ នាក់ ដែលប្រព្រឹត្តធ្វើឡើងនៅក្នុងវត្តសន្ទូច ស្ថិតក្នុងឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
Date: June 27th, 2019
WALKING CAMPAIGN TO RAISE THE AWARENESS ON THE RIGHTS OF PEOPLE WITH DISABILITIES IN THE COMMUNITY
TOPIC: DISABILITIES ARE NOT A PROBLEM BUT A BARRIER IN SOCIETY
#Karuna_Battambang #KompongChnang
1 Comment

June 19-21th, 2019: SCHOOLING CHILDREN WITH INTELLECTUAL DISABILITIES TO TEACHERS

6/21/2019

0 Comments

 
ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩
គម្រោងសមត្ថភាពជនពិការ ខេត្តកំពង់ឆ្នាំង នៃអង្គការករុណាបាត់ដំបង បានរៀបចំ សិក្ខាសាលាស្តីពី ការចែករំលែកបទពិសោធន៍បង្រៀនកុមារមានភាពខ្សោយសតិបញ្ញាដល់គ្រូសាលារដ្ឋ។
19th, June 2019
WORKSHOP ON
SCHOOLING CHILDREN WITH INTELLECTUAL DISABILITIES TO PUBLIC TEACHERS
#KARUNA #Battambang #Kompongchhnang
0 Comments

KOMPONG CHNANG: Workshop on Individual Development Plans(IDP) of Children with Intellectual Disabilities, Organized by Project of Enhancing the Quality of Life of People with Intellectual with Disabilities

6/20/2019

0 Comments

 
នៅថ្ងៃ២០ ដល់២១ ខែមិថុនា ឆ្នាំ២០១៩ គម្រោងសមត្ថភាពជនពិការនៃអង្គការករុណាបាត់ដំបងបានរៀបចំ វគ្គសិក្ខាសាលស្តីពី ការវាយតម្លៃផែនការអភិវឌ្ឍន៍បុគ្គលរបស់កុមារមានភាពខ្សោយសតិបញ្ញា សម្របសម្រួលដោយ Miss. Celia, អ្នកជំនាញ ព្យាបាលចលនាមកពីប្រទេសអេស្បាញ។ 
វគ្គសិក្ខាសាលានេះ ត្រូវបានធ្វើឡើងជារៀងរាល់៣ខែម្តង ដើម្បីឆ្លូះបញ្ចាំងលទ្ធភាពដែលក្មេងម្នាក់ៗសម្រេចបាន ដោយធៀបទៅនឹងផែនការប្រចាំឆ្នាំរបស់ពួកគេ។​ សិក្ខាសាលាថ្ងៃនេះ បានជួយពង្រឹងសមត្ថភាពបុគ្គលិកបន្ថែមទៀត អំពីពីរបៀបនៃការវាយតម្លៃចលនា ការកំណត់គោលបំណង និងវិធីសាស្រ្តថ្មីៗជាច្រើនក្នុងការធ្វើការជាមួយកុមារមានភាពខ្សោយសតិបញ្ញា ។
Workshop on 
Individual Development Plans(IDP) of Children with Intellectual Disabilities, Organized by Project of Enhancing the Quality of Life of People with Intellectual with Disabilities( Samathpheap Chun Pikar ) of Karuna Battambang of Apostolic Prefecture of Battambang and facilitated by Ms. Celia, physiotherapist from Spain, from 20th to 21st of June 2019. 
This workshop is help every three months per time to reflect on what each child with intellectual disability reached to their annual plans. 
As the result of this workshop, it is the most important mechanism to increase staff capacity and strengthening on how to assess the clients with physical issues , set up planning for treatment and get the new methodologies as well as intervention to remove on those issues.
0 Comments

May 29th, 2019WALKING CAMPAIGN TO RAISE THE AWARENESS ON THE RIGHTS OF PEOPLE WITH DISABILITIES IN THE COMMUNITY.

5/29/2019

0 Comments

 
(កំពង់ឆ្នាំង)៖ ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានលើកឡើងថា កិច្ចការងារបង្ការពិការភាព គឺផ្តើមចេញពីខ្លួនឯង ពីព្រោះថា ស្រ្តីដែលមានផ្ទៃពោះគ្រប់រូប ត្រូវយកចិត្តទុកដាក់ទៅពិនិត្យគភ៌ឲ្យបានទៀតទាត់ ទៅតាមវេជ្ជបណ្ឌិតនៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត ដើម្បីតាមដានសុខភាពឲ្យបានល្អ និងពេលកូនកើតមកមិនអាចប្រឈម នឹងពិការភាព ។
ឯកឧត្តម បានបន្តថា ភាគច្រើន ស្រ្តីដែលមានគភ៌រស់នៅតាមជនបទគឺ ពិសារស្រាថ្នាំ នៅពេលគាត់ឈឺពោះ ដោយមិនបាន ទៅពិនិត្យសុខភាព ឬទៅនមន្ទីរពេទ្យ ចំណុចនេះហើយ អាចធ្វើឲ្យកូនក្នុងផ្ទៃ ប្រឈមមានពិការភាព។
ការលើកឡើងរបស់ឯកឧត្តម ឯម ច័ន្ទមករា បានធ្វើឡើងនៅក្នុងយុទ្ធនាការដើរផ្សព្វផ្សាយសិទ្ធិជនមានពិការភាពក្នុងសហគមន៍ក្រោមប្រធានបទ «សារៈប្រយោជន៍មុននិងក្រោយសម្រាល ដើម្បីបង្កាកុំឱ្យមានពិការភាព និងសិទ្ធិទទួលបានសេវាសុខភាពសាធារណៈដោយឥតបង់ថ្លៃ» របស់ប្រជាពលរដ្ឋប្រមាណ ៥០០នាក់ក្នុងខេត្តកំពង់ឆ្នាំង រៀបចំដោយអង្គការករុណាបាត់ដំបង នៅបរិវេណ វត្តបល័ង្គ ឃុំពង្រ ស្រុករលាប្អៀរ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ។
ថ្លែងបន្ថែមនៅក្នុងពិធីនោះ ឯកឧត្តម ឯម ច័ន្ទមករា បានអំពាវនាវឲ្យមន្ទីរសុខាភិបាល យកចិត្តទុកដាក់ឲ្យបានល្អទៅលើស្រ្តីមានគភ៌ និងបានអំពាវនាវដល់ មន្ទីរអប់រំ យុវជន និងកីឡា ពិនិត្យលទ្ធភាព ក្នុងការផ្តល់ក្របខណ្ឌពិសេស ដល់គ្រូនៅតាមអង្គការនានាដែលបានបម្រើឲ្យវិស័យពិការភាព។ ជាមួយគ្នានោះ លោកក៏បានអំពាវនាវឲ្យ អាជ្ញាធរបញ្រ្ជបវិស័យពិការភាព ទៅក្នុងផែនការមេដូចជាការដោះស្រាយបញ្ហាជីវិត អនុវត្តភូមិ ឃុំ មានសុវត្ថិភាព ដើម្បីឲ្យវិស័យពិការភាពមាននិរន្តរភាព៕
May 29th, 2019
WALKING CAMPAIGN TO RAISE THE AWARENESS ON THE RIGHTS OF PEOPLE WITH DISABILITIES IN THE COMMUNITY.
TOPIC: THE IMPORTANCE OF ANTENATAL AND POST-NATAL CARE AND THE RIGHTS OF PEOPLE WITH DISABILITIES IN GETTING FREE PUBLIC HEALTH SERVICES
#KARUNA #BATTAMBANG #KARUNABATTAMBANG
0 Comments

The Importance of antenatal and postnatal care Campaign

12/28/2018

0 Comments

 
ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨
យុទ្ធនាការដើរផ្សព្វផ្សាយពីសិទ្ធិជនមានពិការភាពនៅក្នុងសហគមន៍
ប្រធានបទៈ សារៈប្រយោជន៍មុន និងក្រោយសម្រាល
28 December 2018
Walking Campaign to raise the awareness on the Rights of People with Disabilities in the Community
Topic: The Importance of antenatal and post-natal care
#KARUNA #BATTAMBANG #DISABILITIES #KOMPONGCHHNANG
Picture
0 Comments

Walking Campaign at Roka Commune, Sangkei District, Battambang, Cambodia

12/4/2018

5 Comments

 
​​November 30th, 2018 Walking Campaign to raise the awareness of the Rights of People with Disabilities in the Community​. Topic: Disabilities are not a problem but a barrier in society in Roka Commune, Sangkei District, Battambang, Cambodia.
5 Comments

​26th October 2018 The Rights of People with Disabilities participate in Social works.

11/2/2018

0 Comments

 
ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ អង្គការករុណបាត់ដំបង បានប្រារព្វព្រឹត្តិការណ៍ផ្សព្វផ្សាយពីសិទ្ធិជនពិការនៅក្នុងសហគមន៍ នៅក្នុងវត្តសម្តេច ភូមិសម្តេច ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។ 26th October 2018 The Rights of People with Disabilities participate in Social works at Tapun, Sangke District, Battambang Province. #KARUNA #BATTAMBANG #Somdach_Pagoda #SongKea_Districts #Battambang_Province
0 Comments

October 24th, 2018: Event on "The Rights of People with Disabilities participate in Social Works" @ Kompong Chnang Province, Cambodia

10/24/2018

0 Comments

 
ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ អង្គការករុណបាត់ដំបង បានប្រារព្វព្រឹត្តិការណ៍ផ្សព្វផ្សាយពីសិទ្ធិជនពិការនៅក្នុងសហគមន៍ នៅក្នុងសាលាបឋមសិក្សា និងអនុវិទ្យាល័យ ត្រពាំងចាន់ ខេត្តកំពងឆ្នាំង។
October 24th , 2018: Event Raising Awareness on the Rights of People with Disabilities participate in Social works.
#KARUNA #BATTAMBANG #TroPhangChan_School#KompongChhnang_Province
0 Comments

September 26th to 27th, 2018, Government staffs of Welfare of person with Disabilities Department visited the SAM project’s activities of Karuna Battambang Organization.

9/27/2018

0 Comments

 
កាលពីថ្ងៃទី ២៦ ដល់ ២៧ ខែកញ្ញា ឆ្នាំ ២០១៨ ក្រុមការងារ បច្ចេកទេស នាយកដ្ឋានសុខុមាលភាពជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បានចុះមកពិនិត្យគម្រោង “សមត្ថភាពជនពិការ” របស់អង្គការករុណាបាត់ដំបង នៅក្នុងខេត្តកំពង់ឆ្នាំង និងខេត្តបាត់ដំបង។សកម្មភាពសំខាន់ៗ ដែលក្រុមការងារបច្ចេកទេសរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បានត្រួតពិនិត្យ និងប្រឹក្សាយោបល់ទាំងនោះរួមមាន៖ ការចូលរួមកម្មវិធីផ្សព្វផ្សាយ ពីសិទ្ធិជនពិការនៅក្នុងសហគមន៍ ការចុះពិនិត្យក្នុងការផ្តល់សេវាដល់កុមារពិការសតិបញ្ញា ដែលទទួលសេវានៅតាមផ្ទះបានចំនួន៣គ្រួសារ ការត្រួតពិនិត្យមណ្ឌលស្តារលទ្ធភាពពលកម្ម បានចំនួន២មណ្ឌល ដែលអង្គការបាននឹងកំពុងអនុវត្ត។
September 26th to 27th, 2018, Government staffs of Welfare of person with Disabilities Department visited the SAM project’s activities of Karuna Battambang Organization which is located in Kampong Chhnang and Battambang Provinces.

The main activities were visited and consulted by MoSAVY staffs such as the event to raise awareness on the rights of people with disabilities in the community, providing the services to 3 out of all beneficiaries who have received the services from Home Based Care program and checking 2 out of all Community Based Rehabilitation Centers that project has run.
0 Comments

25th September 2018: Event - The Rights of People with Disabilities participate in Social works.#KARUNA #BATTAMBANG #Phoum_PreakSnor#Khum_Preakkpob #Srok_Ekphnom.

9/25/2018

0 Comments

 
ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨: អង្គការករុណបាត់ដំបង បានប្រារព្វព្រឹត្តិការណ៍ផ្សព្វផ្សាយពីសិទ្ធិជនពិការនៅក្នុងសហគមន៍ ក្នុងភូមិព្រែកស្នោ ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
25th September 2018 The Rights of People with Disabilities participate in Social works at PreakKpob Commune, Ek Phnom District, Battambang Province.
#KARUNA #BATTAMBANG #Phoum_PreakSnor
#Khum_Preakkpob #Srok_Ekphnom.
0 Comments

28 August 2018 Walking Campaign to raise the awareness on the Rights of People with Disabilities in the CommunityTopic: Disabilities are not a problem but a barrier in society.

8/28/2018

0 Comments

 
ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ យុទ្ធនាការដើរផ្សព្វផ្សាយពីសិទ្ធិជនពិការនៅក្នុងសហគមន៍
ប្រធានបទៈ “ពិការភាពមិនមែនជាបញ្ហារបស់យើងទេ អ្វីជែលជាបញ្ហានោះ គឺជាឧបសគ្គរារាំងដល់ពួកយើង”។
​

28 August 2018 Walking Campaign to raise the awareness on the Rights of People with Disabilities in the Community
Topic: Disabilities are not a problem but a barrier in society.

កំពង់ឆ្នាំង៖ យុទ្ធនាការផ្សព្វផ្សាយពីសិទ្ធជនពិការនៅតាមសហគមន៍ក្រោមប្រធានបទ « ពិការភាពមិនមែនជាបញ្ហារបស់ យើងនោះទេ អ្វីដែលជាបញ្ហានោះគឺឧបសគ្គដែលរារាំងពួកយើង » ត្រូវបានរៀបចំឡើងដោយអង្គការករុណាបាត់ដំបង នៅថ្ងៃ២៨ ខែសីហា ឆ្នាំ២០១៨នេះ នៅឃុំចក ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ក្រោមការជួយឧបត្ថម្ភពីមូលនិធិនៃប្រទេស អាល្លឺម៉ង់ និង ប្រទេសកូរ៉េ ដែលមានការចូលរួមពីប្រជាពលរដ្ឋមកពីឃុំចំនួន៩ នៅក្នុងស្រុកបរិបូរណ៍ ។
លោក ពៅ ឈាន ប្រធានគម្រោងនៃអង្គការករុណាបាត់ដំបង ប្រចាំនៅខេត្តកំពង់ឆ្នាំង បានអោយដឹងថា យុទ្ធនាការផ្សព្វផ្សាយ សិទ្ធជនពិការនៅក្នុងសហគមន៍ ដែលធ្វើឡើងក្រោមប្រធានបទ « ពិការភាពមិនមែនជាបញ្ហារបស់យើងនោះទេ អ្វីដែលជាបញ្ហា នោះគឺឧបសគ្គដែលរារាំងពួកយើង » នាពេលនេះ ដោយសារយើងមើលឃើញថា នៅតាមសហគមន៍ មួយចំនួនមិនទាន់បាន យល់ដឹងពីសិទ្ធជនពិការបានទូលំទូលាយនៅឡើយនោះទេ។
យុទ្ធនាការដែលធ្វើឡើងនាពេលនេះ គឺជាសកម្មភាពមួយក្នុង ចំណោមសកម្មភាពជាច្រើននៃគម្រោងសមត្ថភាពជនពិកា ដោយបង្កើនឱកាស អោយក្រុមជនពិការបានជួបជុំគ្នាជាមួយ អ្នកពាក់ព័ន្ធទាំងអស់ ដើម្បីបង្ហាញអំពីកង្វល់របស់ពួកគាត់នៅក្នុងសហគមន៍និងខ្លួនគាត់ផ្ទាល់ ហើយយុទ្ធនាការនេះ គឺចង់អោយអាជ្ញាធរមូលដ្ឋានបញ្ចូលនូវបញ្ហានិងតម្រូវការរបស់បងប្អូនជនពិការ ពិសេសេកុមារពិការសតិបញ្ញាចូលទៅក្នុង ផែនការអភិវឌ្ឍន៍នានា ក្នុងសហគមន៍របស់គាត់ ។
លោកទុំ ឈៀត ប្រធានអង្គការករុណបាត់ដំបងបានអោយដឹងថា អង្គការករុណាបាត់ដំបង គឺជាអង្គការមនុស្សធម៌ក្រៅរដ្ឋាភិបាល បង្កើតឡើងក្នុងអំឡុងឆ្នាំ២០១៦ ដែលមានស្ថាបនិកជាជនជាតិអេស្បាញ ។ មកដល់ពេលនេះ អង្គការករុណាបាត់ដំបង បានអនុវត្តលើគម្រោងចំនួន៣ គឺ គម្រោងសមត្ថភាពជនពិការ គំរោងអប់រំ(អនុវត្តនៅខេត្តបាត់ដំបង) និងគំរោងអភវិឌ្ឍសហគមន៍ ។ គំរោងទាំងនេះគឺបានជួយដល់ពលរដ្ឋពិការ កុមារ យុវជន យុវនារី អ្នកជំងឺងាយរងគ្រោះ និង រងគ្រោះមកពីបុព្វហេតុផ្សេងៗ និង គ្រួសាររបស់ពួកគេនៅក្នុង សហគមន៍ ។

លោក ទុំ ឈៀត បានអោយដឹងទៀតថា យុទ្ធនាការនាពេលនេះ គឺពិតជាមានសារៈសំខាន់ ទាំងជនពិការ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទូទៅ ដើម្បីអោយបានកាន់តែយល់ច្បាស់អំពីសិទ្ធសំខាន់របស់ជនពិការ និង រួមគ្នាលុបបំបាត់នូវការរើសអើង គ្រប់រូបភាពមកលើជនពិការដោយលើកទឹកចិត្តដល់ជនពិការ តាមរយៈការបណ្តុះបណ្តាលជំនាញ បច្ចេកទេស វិជ្ជាជីវៈ និង ផ្តល់ឱកាសអោយពួកគាត់បានចូលរៀនតាមសាលាផងដែរ ដើម្បីអោយជនពិការមានសិទ្ធពេញលេញរស់នៅក្នុងសង្គម ។
លោកស្រី មាស សាម៉េត អភិបាលរងស្រុកបរិបូរណ៍ បានសំដែងនូវការគាំទ្រនូវសកម្មភាពបេសកកម្ម របស់អង្គការករុណា បាត់ដំបង ដែលសកម្មភាពនេះគឺបានឆ្លើយតបនឹងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្នុការលុបបំបាត់នូវការរើសអើង មកលើជនពិការ និង បានផ្តល់ឱកាសដល់ជនពិការបានចូលរួមក្នុងការអភិវឌ្ឍន៍វិស័យនានាក្នុងសង្គមទៀតផង៕(អត្ថបទ៖ហ៊ឹង ចូច)
https://www.cnc.com.kh/detail/news/2055

0 Comments

Raising awareness of People with Disabilities Rights Campaign in Battambang Province under SAM-BTB project.

8/17/2018

0 Comments

 
ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ អង្គការករុណបាត់ដំបង បានប្រារព្វព្រឹត្តិការណ៍ផ្សព្វផ្សាយពីសិទ្ធិជនពិការនៅក្នុងសហគមន៍ ក្នុងភូមិអូស្រឡៅ ឃុំវត្គតាមឺម ស្រុកសង្កែ ខេត្តបាត់ដំបង។
17th July 2018 The Rights of People with Disabilities participate in Social works.
#KARUNA #BATTAMBANG #Phoum_Osrolao
#Khum_Vattamoem #Srok_Sangke.
0 Comments

Promote the rights of People with Disabilities at high schools in Boribor district and Kampong Chhnang province from 26 to 27 of June 2018.

6/26/2018

0 Comments

 
We promote the rights of People with Disabilities at high schools in Boribor district and Kampong Chhnang province from 26 to 27 of June 2018.
There are more than 100 students who attended. We raised up the topic of causes of impairments to be discussed and facilitated by Mr. Sou Chamroeun, deputy of department of Education in Boribor district.
After conducted, we saw that most of all participants identified that the main causes of impairments because of lack supports and knowledge during pregnancy, delivery and after taking birth.
So we hope that all of participants continue to share this knowledge to their friends and people in communities that they can do.
0 Comments

    Author

    Karuna Battambang is non profit organization which supports education project, disabilities project and community development project in selected provinces in western part of Cambodia. 
    Follow Us on this blog for more news and events. 
    Supporting us, by just Click LIKE, SHARE, and Tweet US. 
    ​Thank you!

    Archives

    December 2020
    September 2020
    July 2020
    May 2020
    April 2020
    June 2019
    May 2019
    December 2018
    November 2018
    October 2018
    September 2018
    August 2018
    July 2018
    June 2018
    May 2018

    Categories

    All
    Central Office
    Community Development
    Disabilities Project
    Education Project
    Environment And Creation
    Outreach Project

    RSS Feed

    They need  us
TERMS AND CONDITIONS
All images and articles on this site are owned by Karuna Battambang Organization. ​Re-use of KBO images and articles without consent is prohibited.
© COPYRIGHT 2018.
ALL RIGHTS RESERVED.
CREATED BY: KBO MEDIA DESK
  • Home
  • about
  • Our Work
    • OPERATIONAL FOCUS
    • OBRUM PROJECT
    • ANATHA PROJECT
    • KARUNA EDUCATION CENTER
    • SAM / DISABILITIES PROJECT
    • COMMUNITY DEVELOPMENT PROJECT
  • Get Involved
  • Activities Videos
  • Blog-News
  • Contact
  • Donate Now