|
(កំពង់ឆ្នាំង)៖ ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានលើកឡើងថា កិច្ចការងារបង្ការពិការភាព គឺផ្តើមចេញពីខ្លួនឯង ពីព្រោះថា ស្រ្តីដែលមានផ្ទៃពោះគ្រប់រូប ត្រូវយកចិត្តទុកដាក់ទៅពិនិត្យគភ៌ឲ្យបានទៀតទាត់ ទៅតាមវេជ្ជបណ្ឌិតនៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត ដើម្បីតាមដានសុខភាពឲ្យបានល្អ និងពេលកូនកើតមកមិនអាចប្រឈម នឹងពិការភាព ។
ឯកឧត្តម បានបន្តថា ភាគច្រើន ស្រ្តីដែលមានគភ៌រស់នៅតាមជនបទគឺ ពិសារស្រាថ្នាំ នៅពេលគាត់ឈឺពោះ ដោយមិនបាន ទៅពិនិត្យសុខភាព ឬទៅនមន្ទីរពេទ្យ ចំណុចនេះហើយ អាចធ្វើឲ្យកូនក្នុងផ្ទៃ ប្រឈមមានពិការភាព។ ការលើកឡើងរបស់ឯកឧត្តម ឯម ច័ន្ទមករា បានធ្វើឡើងនៅក្នុងយុទ្ធនាការដើរផ្សព្វផ្សាយសិទ្ធិជនមានពិការភាពក្នុងសហគមន៍ក្រោមប្រធានបទ «សារៈប្រយោជន៍មុននិងក្រោយសម្រាល ដើម្បីបង្កាកុំឱ្យមានពិការភាព និងសិទ្ធិទទួលបានសេវាសុខភាពសាធារណៈដោយឥតបង់ថ្លៃ» របស់ប្រជាពលរដ្ឋប្រមាណ ៥០០នាក់ក្នុងខេត្តកំពង់ឆ្នាំង រៀបចំដោយអង្គការករុណាបាត់ដំបង នៅបរិវេណ វត្តបល័ង្គ ឃុំពង្រ ស្រុករលាប្អៀរ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ។ ថ្លែងបន្ថែមនៅក្នុងពិធីនោះ ឯកឧត្តម ឯម ច័ន្ទមករា បានអំពាវនាវឲ្យមន្ទីរសុខាភិបាល យកចិត្តទុកដាក់ឲ្យបានល្អទៅលើស្រ្តីមានគភ៌ និងបានអំពាវនាវដល់ មន្ទីរអប់រំ យុវជន និងកីឡា ពិនិត្យលទ្ធភាព ក្នុងការផ្តល់ក្របខណ្ឌពិសេស ដល់គ្រូនៅតាមអង្គការនានាដែលបានបម្រើឲ្យវិស័យពិការភាព។ ជាមួយគ្នានោះ លោកក៏បានអំពាវនាវឲ្យ អាជ្ញាធរបញ្រ្ជបវិស័យពិការភាព ទៅក្នុងផែនការមេដូចជាការដោះស្រាយបញ្ហាជីវិត អនុវត្តភូមិ ឃុំ មានសុវត្ថិភាព ដើម្បីឲ្យវិស័យពិការភាពមាននិរន្តរភាព៕ May 29th, 2019 WALKING CAMPAIGN TO RAISE THE AWARENESS ON THE RIGHTS OF PEOPLE WITH DISABILITIES IN THE COMMUNITY. TOPIC: THE IMPORTANCE OF ANTENATAL AND POST-NATAL CARE AND THE RIGHTS OF PEOPLE WITH DISABILITIES IN GETTING FREE PUBLIC HEALTH SERVICES #KARUNA #BATTAMBANG #KARUNABATTAMBANG
3 Comments
1/19/2026 09:57:41 pm
Therefore, falling asleep within the scientifically recommended window ensures the most restorative sleep. Consistently maintaining this schedule can improve immune function, reduce stress, and enhance focus, proving that timing is a key factor for optimal health.
Reply
1/19/2026 10:05:03 pm
For printable charts, place an existing ring over the circles until one matches perfectly. Some digital tools require you to input finger measurements in millimeters. Always measure your finger at the end of the day when it’s warm, as finger size can vary with temperature and activity.
Reply
1/19/2026 10:12:11 pm
The estimate accounts for certified arborist supervision, safety barriers, and controlled sectional dismantling of the tree to prevent property damage. Weather conditions and permit processing time have been considered to ensure accurate scheduling and pricing for the homeowner.
Reply
Leave a Reply. |
AuthorKaruna Battambang is non profit organization which supports education project, disabilities project and community development project in selected provinces in western part of Cambodia. They need us |
RSS Feed