(កំពង់ឆ្នាំង)៖ ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានលើកឡើងថា កិច្ចការងារបង្ការពិការភាព គឺផ្តើមចេញពីខ្លួនឯង ពីព្រោះថា ស្រ្តីដែលមានផ្ទៃពោះគ្រប់រូប ត្រូវយកចិត្តទុកដាក់ទៅពិនិត្យគភ៌ឲ្យបានទៀតទាត់ ទៅតាមវេជ្ជបណ្ឌិតនៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត ដើម្បីតាមដានសុខភាពឲ្យបានល្អ និងពេលកូនកើតមកមិនអាចប្រឈម នឹងពិការភាព ។
ឯកឧត្តម បានបន្តថា ភាគច្រើន ស្រ្តីដែលមានគភ៌រស់នៅតាមជនបទគឺ ពិសារស្រាថ្នាំ នៅពេលគាត់ឈឺពោះ ដោយមិនបាន ទៅពិនិត្យសុខភាព ឬទៅនមន្ទីរពេទ្យ ចំណុចនេះហើយ អាចធ្វើឲ្យកូនក្នុងផ្ទៃ ប្រឈមមានពិការភាព។ ការលើកឡើងរបស់ឯកឧត្តម ឯម ច័ន្ទមករា បានធ្វើឡើងនៅក្នុងយុទ្ធនាការដើរផ្សព្វផ្សាយសិទ្ធិជនមានពិការភាពក្នុងសហគមន៍ក្រោមប្រធានបទ «សារៈប្រយោជន៍មុននិងក្រោយសម្រាល ដើម្បីបង្កាកុំឱ្យមានពិការភាព និងសិទ្ធិទទួលបានសេវាសុខភាពសាធារណៈដោយឥតបង់ថ្លៃ» របស់ប្រជាពលរដ្ឋប្រមាណ ៥០០នាក់ក្នុងខេត្តកំពង់ឆ្នាំង រៀបចំដោយអង្គការករុណាបាត់ដំបង នៅបរិវេណ វត្តបល័ង្គ ឃុំពង្រ ស្រុករលាប្អៀរ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ។ ថ្លែងបន្ថែមនៅក្នុងពិធីនោះ ឯកឧត្តម ឯម ច័ន្ទមករា បានអំពាវនាវឲ្យមន្ទីរសុខាភិបាល យកចិត្តទុកដាក់ឲ្យបានល្អទៅលើស្រ្តីមានគភ៌ និងបានអំពាវនាវដល់ មន្ទីរអប់រំ យុវជន និងកីឡា ពិនិត្យលទ្ធភាព ក្នុងការផ្តល់ក្របខណ្ឌពិសេស ដល់គ្រូនៅតាមអង្គការនានាដែលបានបម្រើឲ្យវិស័យពិការភាព។ ជាមួយគ្នានោះ លោកក៏បានអំពាវនាវឲ្យ អាជ្ញាធរបញ្រ្ជបវិស័យពិការភាព ទៅក្នុងផែនការមេដូចជាការដោះស្រាយបញ្ហាជីវិត អនុវត្តភូមិ ឃុំ មានសុវត្ថិភាព ដើម្បីឲ្យវិស័យពិការភាពមាននិរន្តរភាព៕ May 29th, 2019 WALKING CAMPAIGN TO RAISE THE AWARENESS ON THE RIGHTS OF PEOPLE WITH DISABILITIES IN THE COMMUNITY. TOPIC: THE IMPORTANCE OF ANTENATAL AND POST-NATAL CARE AND THE RIGHTS OF PEOPLE WITH DISABILITIES IN GETTING FREE PUBLIC HEALTH SERVICES #KARUNA #BATTAMBANG #KARUNABATTAMBANG
0 Comments
May 17th, 2019 KarunaBattambang held its 3rd annual Board Meeting at Battambang Parish, HQ office.5/17/2019 ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ កិច្ចប្រជុំពិភាក្សាការងារ របស់ក្រុមប្រឹក្សាភិបាល នៃអង្គការករុណាបាត់ដំបង។ ឆ្លៀតក្នុងឱកាសនោះ លោកអភិបាល គីគេ ហ្វីការេដូ ជាប្រធាននៃអង្គការករុណាបាត់ដំបង បានជូនបាច់ផ្កាដល់លោកប្រធានមន្ទីអប់រំយុវជន និងកីឡា និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃអង្គការករុណាបាត់ដំបង។ May 17th, 2019 KarunaBattambang held its 3rd annual Board Meeting at Battambang Parish, HQ office. សិក្ខាសាលា ការជ្រើសរើសជំនាញសិក្សានៅសាកលវិឡាល័យ ក្រោយពេលបញ្ជប់ការសិក្សានៅមធ្យមសិក្សាទុតិយភូមិ។ សិក្ខាសាលនេះបានរៀបចំឡើងដោយ គម្រោងអប់រំ នៃអង្គការករុណាបាត់ដំបង នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ដែលប្រព្រឹត្តិទៅនៅលើអាគារ អារ៉ូពេ។ May 17th, 2019 @8:30am Obrum Project of KarunaBattambang Org, organized a seminar under the topic " Choice you Make for Univeristy Degree" at Arrupe Bldg, Battambang Catholic Church Campus. ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩: អាគារមួយខ្នងមាន៥បន្ទប់ បង្គន់អនាម័យ៦បន្ទប់ បានដាក់អោយប្រើប្រាស់ ក្រោមគម្រោងអភិវឌ្ឍសហគមន៍ របស់អង្គការករុណាបាត់ដំបង ក្រោមអធិបតីភាព អភិបាលរងនៃគណៈអភិបាលខេត្ត ពោធិ៍សាត់ ឯកឧត្តម គិត សុផា និងលោកអភិបាល គីគេ ហ្វីការេដូ ជាប្រធានក្រុមព្រឹក្សានៃអង្គការករុណាបាត់ដំបង និងជាអភិបាលនៃព្រះសហគមន៍ កាតូលិកភូមិភាពបាត់ដំបង។ អាគារនេះសាងសង់ឡើងក្នុងគោលបំណង ជួយដល់ប្រជាកសិករ ក្នុងការធ្វើស្រែតាមបែបធម្មជាតិ ឬហៅបានថា ប្រពលវប្បកម្ម។ ក្នុងកម្មវិធីនោះមានអ្នកចូលរួប្រមាណ ៨២នាក់។ April 25th, 2019: Inauguration Ceremony of the Demonstration Agricultural Achievement Building of small poor farmers, 5 Multipurpose rooms and 6 toilets, at Pursat Province, Community Development project of #KARUNA #BATTAMBANG |
AuthorKaruna Battambang is non profit organization which supports education project, disabilities project and community development project in selected provinces in western part of Cambodia. They need us |