0 Comments
ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ យុទ្ធនាការដើរផ្សព្វផ្សាយពីសិទ្ធិជនពិការនៅក្នុងសហគមន៍
ប្រធានបទៈ “ពិការភាពមិនមែនជាបញ្ហារបស់យើងទេ អ្វីជែលជាបញ្ហានោះ គឺជាឧបសគ្គរារាំងដល់ពួកយើង”។ 28 August 2018 Walking Campaign to raise the awareness on the Rights of People with Disabilities in the Community Topic: Disabilities are not a problem but a barrier in society. កំពង់ឆ្នាំង៖ យុទ្ធនាការផ្សព្វផ្សាយពីសិទ្ធជនពិការនៅតាមសហគមន៍ក្រោមប្រធានបទ « ពិការភាពមិនមែនជាបញ្ហារបស់ យើងនោះទេ អ្វីដែលជាបញ្ហានោះគឺឧបសគ្គដែលរារាំងពួកយើង » ត្រូវបានរៀបចំឡើងដោយអង្គការករុណាបាត់ដំបង នៅថ្ងៃ២៨ ខែសីហា ឆ្នាំ២០១៨នេះ នៅឃុំចក ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ក្រោមការជួយឧបត្ថម្ភពីមូលនិធិនៃប្រទេស អាល្លឺម៉ង់ និង ប្រទេសកូរ៉េ ដែលមានការចូលរួមពីប្រជាពលរដ្ឋមកពីឃុំចំនួន៩ នៅក្នុងស្រុកបរិបូរណ៍ ។ លោក ពៅ ឈាន ប្រធានគម្រោងនៃអង្គការករុណាបាត់ដំបង ប្រចាំនៅខេត្តកំពង់ឆ្នាំង បានអោយដឹងថា យុទ្ធនាការផ្សព្វផ្សាយ សិទ្ធជនពិការនៅក្នុងសហគមន៍ ដែលធ្វើឡើងក្រោមប្រធានបទ « ពិការភាពមិនមែនជាបញ្ហារបស់យើងនោះទេ អ្វីដែលជាបញ្ហា នោះគឺឧបសគ្គដែលរារាំងពួកយើង » នាពេលនេះ ដោយសារយើងមើលឃើញថា នៅតាមសហគមន៍ មួយចំនួនមិនទាន់បាន យល់ដឹងពីសិទ្ធជនពិការបានទូលំទូលាយនៅឡើយនោះទេ។ យុទ្ធនាការដែលធ្វើឡើងនាពេលនេះ គឺជាសកម្មភាពមួយក្នុង ចំណោមសកម្មភាពជាច្រើននៃគម្រោងសមត្ថភាពជនពិកា ដោយបង្កើនឱកាស អោយក្រុមជនពិការបានជួបជុំគ្នាជាមួយ អ្នកពាក់ព័ន្ធទាំងអស់ ដើម្បីបង្ហាញអំពីកង្វល់របស់ពួកគាត់នៅក្នុងសហគមន៍និងខ្លួនគាត់ផ្ទាល់ ហើយយុទ្ធនាការនេះ គឺចង់អោយអាជ្ញាធរមូលដ្ឋានបញ្ចូលនូវបញ្ហានិងតម្រូវការរបស់បងប្អូនជនពិការ ពិសេសេកុមារពិការសតិបញ្ញាចូលទៅក្នុង ផែនការអភិវឌ្ឍន៍នានា ក្នុងសហគមន៍របស់គាត់ ។ លោកទុំ ឈៀត ប្រធានអង្គការករុណបាត់ដំបងបានអោយដឹងថា អង្គការករុណាបាត់ដំបង គឺជាអង្គការមនុស្សធម៌ក្រៅរដ្ឋាភិបាល បង្កើតឡើងក្នុងអំឡុងឆ្នាំ២០១៦ ដែលមានស្ថាបនិកជាជនជាតិអេស្បាញ ។ មកដល់ពេលនេះ អង្គការករុណាបាត់ដំបង បានអនុវត្តលើគម្រោងចំនួន៣ គឺ គម្រោងសមត្ថភាពជនពិការ គំរោងអប់រំ(អនុវត្តនៅខេត្តបាត់ដំបង) និងគំរោងអភវិឌ្ឍសហគមន៍ ។ គំរោងទាំងនេះគឺបានជួយដល់ពលរដ្ឋពិការ កុមារ យុវជន យុវនារី អ្នកជំងឺងាយរងគ្រោះ និង រងគ្រោះមកពីបុព្វហេតុផ្សេងៗ និង គ្រួសាររបស់ពួកគេនៅក្នុង សហគមន៍ ។ លោក ទុំ ឈៀត បានអោយដឹងទៀតថា យុទ្ធនាការនាពេលនេះ គឺពិតជាមានសារៈសំខាន់ ទាំងជនពិការ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទូទៅ ដើម្បីអោយបានកាន់តែយល់ច្បាស់អំពីសិទ្ធសំខាន់របស់ជនពិការ និង រួមគ្នាលុបបំបាត់នូវការរើសអើង គ្រប់រូបភាពមកលើជនពិការដោយលើកទឹកចិត្តដល់ជនពិការ តាមរយៈការបណ្តុះបណ្តាលជំនាញ បច្ចេកទេស វិជ្ជាជីវៈ និង ផ្តល់ឱកាសអោយពួកគាត់បានចូលរៀនតាមសាលាផងដែរ ដើម្បីអោយជនពិការមានសិទ្ធពេញលេញរស់នៅក្នុងសង្គម ។ លោកស្រី មាស សាម៉េត អភិបាលរងស្រុកបរិបូរណ៍ បានសំដែងនូវការគាំទ្រនូវសកម្មភាពបេសកកម្ម របស់អង្គការករុណា បាត់ដំបង ដែលសកម្មភាពនេះគឺបានឆ្លើយតបនឹងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្នុការលុបបំបាត់នូវការរើសអើង មកលើជនពិការ និង បានផ្តល់ឱកាសដល់ជនពិការបានចូលរួមក្នុងការអភិវឌ្ឍន៍វិស័យនានាក្នុងសង្គមទៀតផង៕(អត្ថបទ៖ហ៊ឹង ចូច) https://www.cnc.com.kh/detail/news/2055 ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ អង្គការករុណបាត់ដំបង បានប្រារព្វព្រឹត្តិការណ៍ផ្សព្វផ្សាយពីសិទ្ធិជនពិការនៅក្នុងសហគមន៍ ក្នុងភូមិអូស្រឡៅ ឃុំវត្គតាមឺម ស្រុកសង្កែ ខេត្តបាត់ដំបង។ 17th July 2018 The Rights of People with Disabilities participate in Social works. #KARUNA #BATTAMBANG #Phoum_Osrolao #Khum_Vattamoem #Srok_Sangke. ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨៖ ក្រុមចុះភូមិនៃអង្គការករុណាបាត់ដំបង បានដឹកនាំក្រុមយុវជន ជនជាតិអេស្បាញ ដាំកូនឈឺចំនួន៥០ដើម នៅក្នុងភូមិអូតាញ្ញា ខេត្តបាត់ដំបង ក្នុងមណ្ឌលព្រៃធំនៃព្រះសហគមន៍ កាតូលិកភូមិភាគបាត់ដំបង។ July 07th, Outreach project of Karuna Battambang had leaded 25 Spanish students for trees planting in PrieThom, Bovel district, Battambang. We promote the rights of People with Disabilities at high schools in Boribor district and Kampong Chhnang province from 26 to 27 of June 2018. There are more than 100 students who attended. We raised up the topic of causes of impairments to be discussed and facilitated by Mr. Sou Chamroeun, deputy of department of Education in Boribor district. After conducted, we saw that most of all participants identified that the main causes of impairments because of lack supports and knowledge during pregnancy, delivery and after taking birth. So we hope that all of participants continue to share this knowledge to their friends and people in communities that they can do. ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ សិក្ខាសាលាស្តីអំពី ការជ្រើសរើសជំនាញ បន្តនៅសាកលវិទ្យាល័យ។ សិក្ខាសាលារៀបចំឡើងដោយក្រុមអប់រំ នៃអង្គការករុណាបាត់ដំបង ដែលប្រព្រឹត្តិទៅនៅលើអាគារ អារ៉ូពេ។ May 30th, 2018 @ 8:30am Obrum Project of KarunaBattambang Org, organized a seminar under the topic " Choice you Make for University Degree" at Arrupe Bldg, Battambang Catholic Church Campus. |
AuthorKaruna Battambang is non profit organization which supports education project, disabilities project and community development project in selected provinces in western part of Cambodia. They need us |